Mourinho ទៅទស្សនាទីលានហ្វឹកហាត់ Man Utd លើកដំបូង
Jose Mourinho អ្នកចាត់ការថ្មីក្រុម Manchester United បានធ្វើដំណើរទៅទស្សនកិច្ចទីលានហ្វឹកហាត់របស់ក្លឹបបិសាចក្រហម ជាលើកដំបូង កាលពីថ្ងៃច័ន្ទម្សិលមិញ។
Mourinho ត្រូវបានអនុប្រធានក្លឹប Man Utd លោក Ed Woodward ជួយណែនាំ ពេលទៅដល់ទីលានហ្វឹកហាត់ AON Training Complex និងបានជួប Sir Bobby Charlton នៅទីនោះផងដែរ ខណៈដែលវីរបុរសក្រុមបិសាចក្រហមរូបនោះ បាននិយាយទៅអតីតអ្នកចាត់ការក្រុម Chelsea រូបនេះថា៖ “សូមអបអរសាទរ! ខ្ញុំរីករាយខ្លាំងណាស់ ដែលបានជួបអ្នក”។អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ វ័យ៥៣ឆ្នាំ បានឡើងកាន់តំណែងអ្នកចាត់ការក្រុម Man Utd ជំនួស Louis van Gaal កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងបានចុះកុងត្រា៣ឆ្នាំ នៅ Old Trafford ដោយទទួលបានថ្លៃឈ្នួលច្រើនជាងគេបំផុតលើលោក ១៥លានផោនក្នុង១ឆ្នាំ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
Category: Sport

