YG ពិចារណាបន្ថែមសមាជិក 2NE1 បន្ទាប់ពី Minzy ចាកចេញ
កំឡុងសន្និសីទកាសែតស្ដីពីក្រុមចម្រៀងស្រីថ្មីរបស់ផលិតកម្ម YG ដែលត្រៀមបង្ហាញមុខក្នុងពេលឆាប់ៗខាងមុខនេះ មានសំណួរជាច្រើនបានសួរអំពី 2NE1 ថាតើ 2NE1 អាចនឹងបន្ថែមសមាជិកថ្មីឬយ៉ាងណាបន្ទាប់ពីសមាជិកក្មេងជាងគេក្នុងក្រុម Gong Minzy ចាកចេញទៅ?
បើយោងទៅតាម X Sports News បានឲ្យដឹងថាម្ចាស់ផលិតកម្ម YG Entertainment លោក Yang Hyun Suk កំពុងតែពិចារណាថាតើ 2NE1 គួររក្សាសមាជិក ៣រូប ឬ បន្ថែមសមាជិកថ្មី នៅពេលនេះគឺមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេ។ តែមតិខ្លះរំពឹងថា 2NE1 អាចនឹងត្រឡប់មកវិញជាមួយសមាជិក៤រូបដូចជាអ្វីដែលក្រុម KARA ធ្វើនៅពេលដែល Nicole និង Jiyoung បានចាកចេញ៕
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
Category: Star

