តារាចម្រៀង វ៉ាន់នីឡា លេចធ្លាយរូបថតស្រាតហើយក្រោយត្រូវអតិតមិត្តប្រុសកំរាម

Hous70Press | 2:44:00 PM |

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម Pleng Record កញ្ញា វ៉ាន់ នីឡា ត្រូវបានគេទម្លាយរូបថតអាក្រាតកាយ ច្រើនសន្លឹកនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ រូបថតទាំងនោះត្រូវកញ្ញាទទួលស្គាល់ថា គឺជារូបពិតដោយសារតែមុនទម្លាយចេញនូវរូបថតអាស្រូវទាំងនេះ កញ្ញាគឺបានប្រកាសថា មានរឿងឈ្លោះគ្នាខ្លាំងក្លាជាមួយអតីតសង្សារ ដោយបុរសម្នាក់នោះបានគំរាមរូបនាងដើម្បីបង្ហោះរូបថតអាក្រាត ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

រូបថតអាក្រាយមួយចំនួនដែលមានរូបខ្លះមិនមានសម្លៀកបំពាក់ជាប់នឹងខ្លួនត្រូវបានគេចែកចាយពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយវាបានក្លាយជាប្រធានបទថ្មីសម្រាប់មហាជនផងដែរ ។ទោះជាយ៉ាងណាមុនពេលលេចធ្លាយរូបថតនេះលោក សុខ ជំនោរ ជាអ្នកនិពន្ធល្បីឈ្មោះនិងជាបងប្រុសរបស់ កញ្ញា វ៉ាន់ នីឡា បានដឹកដៃប្អូនស្រីចូលបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងគំរាមលើប្អូនស្រីលោក ។

លោកសុខ ជំនោរ បញ្ជាក់ថា ក្រោយការគំរាមបញ្ចេញរូបថតអាក្រាតកាយពីសំណាក់អតីតសង្សាររបស់ វ៉ាន់នីឡា ទើបជំរុញឲ្យនាង និងក្រុមគ្រួសារសម្រេចចិត្តដាក់ពាក្យប្ដឹង ។ លោកថាអតីតសង្សារបស់ប្អូនស្រីគឺជាកូនប្រុសអ្នកមានបុណ្យស័ក្តិនិងមានរូបថតអាក្រាតកាយរបស់វ៉ាន់នីឡានៅក្នុងដៃផងទើបមានតែការប្ដឹងទុកប៉ុណ្ណោះទើបធ្វើឲ្យកិត្តិយសរបស់ប្អូនស្រីមិនត្រូវបានបំផ្លាញនិងគ្មានសុវត្ថិភាព ។ ការដាក់បណ្តឹងទៅកាន់សមត្ថិកិច្ចក្រសួងមហាផ្ទៃគឺបានធ្វើហើយកាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ។ លោកសុខជំនោរបញ្ជាក់ផងដែរថា បញ្ហាដែលបានកើតឡើងគឺបន្ទាប់ពីវ៉ាន់នីឡានិងមិត្តប្រុសជាកូនមន្ត្រីពាក់ផ្កាយបីបែកបាក់គ្នានិងឈានដល់ការគំរាមកំហែងពីភាគីខាងប្រុសរឿងបញ្ចេញរូបថតអាក្រាតរបស់ប្អូនស្រីទើបនាំឲ្យមានបណ្ដឹងទុកមុន ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
ទោះមានការចោទប្រកាន់លើហ្វេសប៊ុករបស់លោកសិទ្ធិស័ក្តជាអតីតសង្សារនាងលោកបានប្រកាសថា ខ្លួនមិនបានដឹងរឿងដែលវ៉ាន់នីឡាបានធ្វើការចោទប្រកាន់នោះទេ ។ លោកបានទាំងបង្ហោះថា អ្វីដែលបានបានកើតឡើងគឺជាការ ប្រឌិតឡើងដោយភាគីខាងនាងប៉ុណ្ណោះ ។ មកទល់ពេលនេះគេកត់សម្គាល់ថា រូបភាពអាក្រាតរបស់នាងត្រូវបានគេចែកចាយ យ៉ាងទូលំទូលាយបន្ទាប់ពីបានទម្លាយចេញ ។

ក្រោយលេចចេញរូបភាពអាក្រាតកាយមួយចំនួននេះក្រុមអ្នកហ្វេសប៊ុក ភាគច្រើនបានបង្ហាញការអាណិតចំពោះនាង ប៉ុន្តែមួយចំនួនដែលបានឃើញ រូបថតអាក្រាតទាំងនេះគឺធ្វើការរិះគន់ចំពោះនាងដែលទុកចិត្តសង្សាររហូតដល់ហ៊ាន ថតរូបភាពមិនសមភ្នែកទាំងនោះនៅពេលល្អូកល្អិនគ្នាផងដែរ ។ គេនៅមិនទាន់ប្រាកដនៅឡើយទេ ថា តើបណ្តារូបភាពអាក្រាត កាយនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាង កម្រិតណានៅឡើយនោះទេ ៕
ប្រភព http://www.sloyzin.com/។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!