Home �
Hot-News
,
Nation
� ច្រឡំលេខទូរស័ព្ទ ហើយរាប់អានគ្នា បានជាងមួយសប្តាហ៍ ល្បួងនាងទៅរំលោភ ទាំងកំរោល
Hous70Press |
10:43:00 AM |
ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនយុវជនម្នាក់ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ពីបទរំលោភសេពសន្ថវៈ ដោយអនុវត្តតាមពាក្យបណ្តឹង របស់យុវតីរងគ្រោះ បន្ទាប់ពីជនសង្ស័យបានល្បួងនាំយុវតីរងគ្រោះទៅរំលោភ នៅលើផ្ទះរបស់ខ្លួន។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
ជនសង្ស័យដែល ត្រូវចាប់ខ្លួនមានឈ្មោះ គង់ ភ័គ្រ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាកម្មករ បកបង្គារក្រៀម ជាប់ចោទពីបទ រំលោភសេពសន្ថវៈ លើអនីតិជន។ រឿងហេតុដែលឈានដល់ការឃាត់ខ្លួន គឺយុវតីរងគ្រោះបាន ដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ច កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ពីករណីដែលជបសង្ស័យ ល្បួងចាប់រំលោភ ទាំងកំរោល។
យុវតីរងគ្រោះ ឈ្មោះ ផសន អាយុ ១៦ឆ្នាំ មុខរបរកម្មករ បម្រើការងារ នៅរោងចក្រតុងតា បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១២និង០០ នាទីថ្ងៃត្រង់ ជនសង្ស័យ ដែលស្គាល់គ្នា តាមរយៈការច្រឡំលេខទូរស័ព្ទ ប្រមាណជា ១ សប្តាហ៍ បានបបួលនាង ទៅលេងផ្ទះរបស់គេ នៅតំបន់ទំនប់រលក ក្នុងក្រុមទី៣២ ភូមិ៣ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
ពេលទៅដល់ ជនសង្ស័យក៏ចាប់អូសដៃនាង ចូលទៅក្នុងផ្ទះ រួចក៏ខ្ទប់មាត់ ចាប់ផ្តួលនាងលើរនាបផ្ទះ រួចធ្វើសកម្មភាព រំលោភទាំងកំរោល ខណៈដែលគ្មានមនុសុ្ស នៅផ្ទះនោះ។ ជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
Category:
Hot-News,
Nation
About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!