ហ៊ាន​ម្ល៉េះ ! សូ​ម្បី​ក្នុង​បន្ទប់ទឹក​ទូរទស្សន៍​ស៊ី​ធី​អិន​ក៏​ហ៊ាន​ចាប់រំលោភក្មេងដែរ

Hous70Press | 9:18:00 AM |

រាជធានី​ភ្នំពេញ ៖ បុរស​ល្មោភកាម​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ចាប់ខ្លួន​ខណៈ​ពេល​ដែល​ធ្វើ​សកម្មភាព​ចាប់​អូស​ដៃ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ចូល​ទៅ​ក្នុង​បន្ទប់ ទឹក ក្នុង​បរវេ​ណ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ។ ហេតុការណ៍​ប៉ុនប៉ងចាប់រំលោភនេះកើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​​ទី​៤ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​បរវេ​ណ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

ជន​ល្មោភកាម​នោះ​ឈ្មោះ ជា ផា​ន់​នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ជ្រៅ ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្មេង​ស្រី​រូប​នោះ​ត្រូវ​បាន​ម្តាយ​នាំ​ទៅ​មើល​កម្មវិធី​មរតក​សំនៀង​នៅ​ក្នុង ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ចំណែក​ជនសង្ស័យ​ក៏​បាន​ទៅ​មើល​កម្មវិធី​កម្សាន្ត​នោះ​ដែរ ។ ខណៈ​ជនសង្ស័យ​ចូល​បន្ទប់ទឹក បត់ជើងតូច​រួច​ចេញ​មក​វិញ ក៏​បានឃើញ​ក្មេង​ស្រី​ដើរ​នៅ​មុខ​បន្ទប់ទឹក​ជនសង្ស័យ​ក៏​បាន​លួងលោម​រួច ចាប់​អូស​ដៃ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ស្ទាបអង្អែល​រា​ង្គ​កាយ​បម្រុង​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ តែ​ត្រូវ​ក្មេង​ស្រី​រង​គ្រោះ​ស្រែក​ផ្អើល​គេ​ផ្អើល​ឯង និងរ​ត់ទៅ​ប្រាប់​ម្តាយ ហើយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។
ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!