ប្រពន្ធ​​ពោះធំ​ចាប់ប្អូន​ថ្លៃ​​​ជីដូន​មួយ​​អាយុ​14ឆ្នាំ​​ប៉ង​រំលោភ​ធ្លាយ​រឿង​រំលោភប្អូន​ស្រីប្រពន្ធ​3ដង

Hous70Press | 11:42:00 AM |

ខេត្តបន្ទាយ​​មានជ័យ ៖ បុរស​​​ម្នាក់​​ពេល​​​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​​​ចំនួន​​៩ខែ​​​​ហើយ​​​នោះ ​បាន​​​​​​​ធ្វើសកម្ម​ភាព​ចាប់​​ប្អូន​ថ្លៃ​​ស្រីជី​ដូន​​មួយ​ប៉ង​​រំលោភ​​​​សេព​សន្ថវៈ​​តែ​មិន​បាន​សម្រេច​​​ត្រូវ​នាង​ស្រែក​​​ឱ្យ​គេ​ជួយ​ និង​សុំ​​​​​​​ម៉ូតូ​គេជិះ​​​ទៅ​​​រក​​ម្ដាយ​មីង​​​ឱ្យរួច​​ពី​ចង្កូម​​​ខ្លាល្មោភ​កាម​​នេះ ។ ហេតុ​​ការណ៍​​​គម្រក់នេះ​បាន​កើត​​​ឡើង​​កាល​ពី​វេលា​ម៉ោង​​​​​៣ និង​​​២០នាទី​​រសៀល​ថ្ងៃទី​​២៧ កុម្ភៈ​​ នៅ​ចំណុច​​ទួល​ប្រាសាទ​​មួយ​ខាង​កើត​​អូរ​ពុយ​១៥០​​ម៉ែត្រ ​ខាង​ត្បូង​​ផ្លូវលំ​ស្ថិត​​ក្នុង​ភូមិ​​ភាស​ត្បូង ឃុំ​សារង្គ ស្រុក​ស្វាយ​ចេក ​។ ​​
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

​លោក​អនុសេនីយ៍ឯក​ជា​ ស្លូញ ​អធិការ​នគរ​បាល​​​ស្រុក​ស្វាយ​ចេក បាន​ឱ្យ​​​ដឹង​ថា ជន​សង្ស័យ​​​ឈ្មោះ​ដាន់ ខ្នា ភេទប្រុស អាយុ១៧ នៅ​​ភូមិ​​ពង្រ ​ឃុំ​តាផូ ​ស្រុកស្វាយ​ចេក​​ ។ ជន​សង្ស័យ​មាន​​​ប្រពន្ធ​អាយុ​​១៦ឆ្នាំ​ ​និងមាន​ផ្ទៃ​ពោះ​​​​​៩ខែ ​ចំណែក​កុមារី​រង​គ្រោះ​​មាន​អាយុ​​១៤ឆ្នាំ​ ។​លោក​អធិកា​រ​បាន​​​បន្ត​ថា ​តាមចម្លើយ​​បំ​ភ្លឺ​​របស់​កុមារី​រង​គ្រោះ​​និយាយថា ​មុន​ពេល​កើត​ហេតុ​​​ជន​សង្ស័យ​​ជា​បង​ថ្លៃ​​បាន​ឌុប​​នាង​យក​លុយ​​​ទៅ​សង​ម្ដាយ​មីង ​​នៅ​ភូមិ​​ក្បាល​ខ្ទីង ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រ​​ព្រះ ។ ​

លុះ​ឌុប​​​ដល់​ចំណុច​​​ខាង​លើ​គេ​​​​បាន​ឌុប​​នាង​​ទៅ​រក​កន្លែង​​ស្ងាត់​ដែល​មាន​ព្រៃ​​ដំបូក​​បាំង​​ បន្ទាប់មក​​គេ​បានឈប់​ម៉ូតូ​​​ ចុះ​មក​ចាប់​​ស្មា​នាង​​ឱប​ថើប​​បំណង​ចង់​រំលោភ​​ តែ​ត្រូវ​នាង​​រើ​បំរះ​​​ រួច​រត់​​​ទៅ​រក​ផ្លូវ​លំ​សុំ​​ម៉ូតូ​គេ​ជិះ​​ទៅ​រក​​ផ្ទះ​ម្ដាយមីង​​ ។ បន្ទាប់​​មក​ម្ដាយ​មីង​​នាង​​បាន​រក​ម៉ូតូឌុប​​​នាងមក​​ផ្ទះ ហើយ​​និយាយ​ប្រាប់​ជីដូន​​​ក៏បាន​នាំ​គ្នា​​មក​​ប្ដឹង​​នគរបាល​​ប៉ុស្ដិ៍​​រដ្ឋ​បាល​​​តា​ផូ ។ ​លោក​អធិការ​​បាន​បន្ត​ថា​ បន្ទាប់​​ពី​មាន​​ការ​ប្ដឹង​​​បែប​នេះ​ក៏​​ធ្លាយ​រឿង​​មួយ​ទៀត​គឺ​​​ប្អូន​ថ្លៃ​ស្រី​​ម្នាក់​អាយុ​១១​ឆ្នាំ​ បាន​និយាយ​​រឿង​ដែល​​​​បង​ថ្លៃ​​របស់​នាង​ឈ្មោះខ្នា ​ចាប់​នាង​រំលោភ​​​បាន​សម្រេច​​​ចំនួន​​៣ដង ហើយ​​ពេល​រំលោភម្ដង​​​ៗ​តែង​តែ​គំ​រាម​​នាង​មិន​ឱ្យ​ប្រាប់​​គេ​ឯង​​ទេ បើ​ឮ​មាត់​​មួយ​ទៅ​មាត់​មួយ​​គេ​នឹង​សម្លាប់​ចោល​ ។​
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
ទាក់​ទិន​នឹង​​ករណី​នេះ​​ស្ត្រី​ជា​ប្រពន្ធ​​បាន​និយាយ​​​ថា នាងនឹង​​សុំធ្វើការ​លែង​លះ​ជាមួយ​ប្ដី​កំហូច​​​នេះ និងស្នើ​​សុំ​ឱ្យ​សមត្ថកិច្ច​​ចាត់​ការ​​​​តាម​ផ្លូវ​ច្បាប់​​ចុះ ​នាង​ស៊ូទ្រាំ​​ក្នុងឆាក​​ជីវិត​ចិញ្ចឹម​កូន​​​​ដែល​ជិត​សម្រាល​​នេះ​​តែម្នាក់​ឯង​ ។​​លោកអធិការ​​បានបញ្ជាក់​​​ថា ​បន្ទាប់​​ពីគេ​ធ្វើ​សកម្ម​ភាព​​រួច ​​​​​លុយក៏​មិនយក​ទៅ​សង​ម្ដាយ​មីងក្មេកទេ ​​គេ​បានជិះ​​ម៉ូតូ​គេច​ខ្លួន​​មួយយប់ លុះ​ដល់​​​​​វេលា​​ព្រឹកថ្ងៃទី​២៨ កុម្ភៈ​ ទើប​កម្លាំង​​ស្រាវ​ជ្រាវ​​​ចាប់ខ្លួន​បាន ​​បច្ចុប្បន្ន​​សមត្ថកិច្ច​​​កំពុង​កសា​ង​​​​សំណុំ​រឿង​បញ្ជូន​​ទៅ​ស្នងការនគរបាល​​ខេត្ត​ចាត់​ការ​បន្ត ៕​
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!