រំលោភ​យ៉ាង​សាហាវព្រៃផ្សៃ ប្រើ​ដៃ​ឱ្យ​ចេញ​ឈាម​ទើប​រំលោភ ព្រមាន​ថាបើ​ប្រាប់​គេ​នឹង​ធ្ងន់​ជាង​នេះ

Hous70Press | 4:03:00 PM |

ខេត្ដកំពង់ឆ្នាំង ៖ អំពើ​ចាប់រំលោភយ៉ាង​ព្រៃផ្សៃ​មួយ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​៦ មីនា​មក​ម្ល៉េះប៉ុន្ដែ​ទើប​បែកធ្លាយ​នៅថ្ងៃ​ទី​១១ មីនា គឺ​៥​ថ្ងៃក្រោយ​ពី​អំពើ​អមនុស្សធម៌​នេះ​បាន​កើតឡើង ទោះជា​យ៉ាងណាជន​ប្រព្រឹត្ដ​ល្មើស​បាន​ត្រូវ​តុលាការ​ដាក់គុករួច​ហើយ កាលពី​ថ្ងៃ​ទី​១២ មីនា បន្ទាប់​ពី​មានការ​ដាក់​ពាក្យបណ្ដឹង​របស់​អ្នក​អាណា​ព្យាបាល​ជន​រង​គ្រោះ។ លោកស្រី​ប្រាក់ សៅ​នី នាយការិយាល័យប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​នីតិជន​នៃ​ស្នងការដ្ឋាន​ខេត្ដបានឱ្យ​ដឹង​ដោយយោង​តាម​បណ្ដឹង​របស់​ម្ដាយឪពុក​ជន​រងគ្រោះ​ថា នៅ​ថ្ងៃ​កើតហេតុ​នារី​រង​គ្រោះ​ដែលមាន​អាយុ​១៧​ឆ្នាំ បាន​ទៅ​រៀន​គួរ​នៅ​ឯ​វត្ដខ្នារ​ឆ្មា ដូច​សព្វមួយដង។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

ថ្ងៃ​នោះ​នា​ម៉ោង៧​និង​៣០​នាទី​យប់​ខណៈ​នាង​ដើរ​ដល់​ជិតសាលាឃុំ​ខ្នារ​ឆ្មា ក៏​ជួប​ជន​ម្នាក់​ឈ្មោះ​មួន ម៉ុ​ន អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នាពេល​នោះ ឈ្មោះ​មួន ម៉ុ​ន បាន​ហៅ​ឱ្យ​នាង​ឈប់ ហើយសួរ​ពី​នេះ​ពី​នោះតែ​នាង​ប្រាប់​ថា ប្រញាប់​ទៅរៀន​។ ភ្លាម​នោះ​ឈ្មោះ​មួន ម៉ុ​ន ក៏​បាន​ចាប់នាង​អូស​កាត់​របង​លួស​បន្លា​សាលាឃុំ​រហូតដាច់​រហែក​ជើង​ខោ​មួយ​ចំហៀង ។
លុះ​អូសចូល​ដល់​ក្នុង​សាលាឃុំ​ដែល​គ្មាន​មនុស្ស​នៅ​ ជននេះ​ក៏​បាន​ចាប់​នាង​រំលោភ​និង​គំរាម​សំលាប់ចោល​បើ​នាង​ហ៊ាន​ស្រែក។ អ្វី​ដែល​ជា​អំពើ​ដ៏សាហាវ​នោះ​ គឺ​ជន​អគតិ​រូប​នេះ​មិន​ទាន់​រំលោភ​នាង​ភ្លាម​ទេ តែ​បាន​យក​ម្រាមដៃ​បៀតបៀនប្រដាប់​ភេទ​រហូត​ដាច់​ចេញ​ឈាម ទើប​រំលោភនាង​ជា​ក្រោយ​ទាំង​ហូរ​ឈាម​កក្លាក់​រហូត​បាន​សំរេច។ ក្រោយ​ពី​រំលោភ​រួចហើយ​ជន​នេះ បាន​គំរាម​នារី​រង​គ្រោះ​ទៀត​ថា បើ​ហ៊ាន​ប្រាប់ឱ្យ​គេ​ដឹង​គឺ​ខ្លួន​នឹង​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ជាង​នេះ។ ប្រភព​ដដែល​បាន​បន្ដ​ថា ក្រោយមក​នាងរង​គ្រោះ​បានរ​ត់ទៅ​ផ្ទះ​ដោយ​លាក់​រឿង​នេះ មិន​ឱ្យ​ម្ដាយ​ដឹង​ទេ ព្រោះ​ខ្លាច​ជន​កំណាច​រូបនោះ​តាម​ធ្វើបាប​នាង​ទៀត។

នារី​រង​គ្រោះបាន​យក​ខោ​ដែល​រហែក​និង​មាន​ប្រឡាក់ឈាម​ទៅ​កប់​ចោល ប៉ុន្ដែ​ក្រោយមក​ឈាមនៅ​តែ​ធ្លាក់​ព្រោះ​មុខរបួស​មិន​បាន​ព្យាបាល ពេល​នោះ​ម្ដាយ​នាង​ឃើញ​សួរ​ហើយ​នាងឆ្លើយ​ថាមិន​ស្រួលខ្លួន។ លុះដល់​ថ្ងៃ​ទី​១១ មីនា ដោយ​ឈាម​ធ្លាក់​កាន់តែ​ខ្លាំង​រហូតធ្វើ​ឱ្យ​នាង​សន្លប់​ទើប​ម្ដាយ​នាំ​យក​ទៅ​មណ្ឌលសុខភាព​ស្រុក។ ក្រោយ​ពី​ដឹងខ្លួនម្ដាយ​នាងសាកសួរ​ទើប​នាង​ព្រម​ប្រាប់​ការ​ពិត ហើយ​ក៏បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ូលិស​និង​មានការចាប់ខ្លួន​ជន​ព្រៃផ្សៃ​រូប​នេះ​។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
លោកស្រី​ប្រាក់ សៅ​នី បន្ថែម​ថា នៅ​ថ្ងៃ ទី​១១ មីនា​នោះ​ដែរ លោក​ខែ​ម វិបុល អធិការរង​ប៉ូលិស​ស្រុក​បាន​ដឹក​នារី​រង​គ្រោះ និង​ម្ដា​យមក​កាន់​ការិយាល័យ​របស់​លោកស្រី ដើម្បី​ធ្វើ​ពាក្យ​ប្ដឹង​បន្ថែម ប៉ុន្ដែ​ពេល​មក​ដល់ការិយាល័យ​ដោយសារ​ធ្លាក់ឈាម​ខ្លាំង​ពេកនារី​រង​គ្រោះ​ក៏​សន្លប់​ជា​ថ្មី​ទៀត។ ភ្លាម​នោះរូប​គាត់​បាន​នាំ​យក​ទៅ​មន្ទីរពេទ្យ​ខេត្ដ​ជាបន្ទាន់ ហើយ​បាន​លោក​សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធានមន្ទីរពេទ្យ​ខ្នះខ្នែង​ជួយ​សង្គ្រោះ​បន្ទាន់​ដោយបញ្ចូល​ខ្យល់​អុកស៊ីហ្សែន និង​បាន​បញ្ចូលឈាម​មួយ​ប្លោក​ផង​ដែរ ។ ដោយសារ​ជនរង​គ្រោះ​ក្រីក្រ​ខ្លាំង​ពេក​ថ្លៃ​ព្យាបាល​ត្រូវ​បានលើកលែង ព្រោះ​បាន​សុំ​អង្គការ​រ៉ា​ក់​ជា​អ្នកចេញថ្លៃ​ព្យាបាល​ទាំង​អស់ហើយ​រហូត​ដល់​ថ្ងៃ ទី​១៨ មីនា នាង​នៅ​ពុំ​ទាន់​ចេញពី​មន្ទីរពេទ្យនៅឡើយ​ទេ។ ដោយឡែក​តាម​ចម្លើយ​សារភាព​របស់​ជនល្មើស​បាន​និយាយ​ថា មូលហេតុ​ដែល​គេ​ធ្វើបែប​នេះ ព្រោះ​ពេល​ចាប់រំលោភ​នោះ​នាង​មិនព្រម​បណ្ដោយ​ខ្លួន​ឱ្យ​ស្រួល​ៗ ហើយ​ថែម​ទាំងប្រវាយប្រតប់​គ្នា​រហូត​ធ្វើ​ឱ្យដៃ​គេ​ម្ខាង​ហើមថែម​ទៀត ព្រោះ​ត្រូវ​នឹង​បង្អួច​សាលាឃុំ។ ជនល្មើ​សរូប​នេះ​ត្រូវ​បាន​សាលាដំបូង​សំរេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត និងកាត់ទោស​តាម​ផ្លូវច្បាប់ ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!