ចាប់​​ជន​សង្ស័យ នាំ​​ក្មេង​​ស្រី​ ទៅ​​​ចាប់​​រំលោភ​​​​នៅ​​​ក្នុង​​ព្រៃ និង​​កំពុង​​​ល្បី​ថា ​មាន​​​អ្នក​​រ​ត់​​ការ​

Hous70Press | 10:53:00 PM |

ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីសតិមិន ប្រក្រតីម្នាក់អាយុ១៥ឆ្នាំ បានត្រូវជនម្នាក់រស់ នៅក្នុងភូមិជាមួយគ្នា ល្បួងចាប់រំលោភនៅក្នុងព្រៃ រហូតបានសម្រេច តែជននេះក៏ត្រូវចាប់ខ្លួនដែរ ក្រោយពីធ្វើសកម្មភាព បានប៉ុន្មានម៉ោងប៉ុណ្ណោះ ។ ករណីចាប់រំលោភនេះ កើតឡើងកាលពី វេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២២ មីនា នៅចំណុចព្រៃរបោះ ក្រោយភូមិ ស្ថិតក្នុងឃុំចាន់សែន ស្រុកឧដុង្គ ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

ប្រភពព័ត៌មានពី សមត្ថកិច្ចឱ្យដឹងថា តាមចម្លើយសារភាព របស់ជនឈ្មោះ ហៀង ក្រឹម អាយុ២៥ឆ្នាំ បានឆ្លើយថា ដោយខ្លួនមានចំណង់ផ្លូវភេទ ក៏ល្បួងក្មេងស្រីពីក្នុងភូមិ យកមកដល់ទួលព្រៃរបោះក្រោយភូមិ រួចធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេចតែម្តង ។ ក្រោយពីធ្វើសកម្មភាពហើយ ជនឈ្មោះ ហៀង ក្រឹម មិនបានរត់ទៅណាទេ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុក ឧដុង្គ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
ជនឈ្មោះ ហៀង ក្រឹម ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ ប្រភពក្រៅផ្លូវការមួយឱ្យដឹងថា ពេលនេះជនឈ្មោះ ហៀង ក្រឹម កំពុងមានបងប្អូន រត់ការជាមួយតុលាការ ដើម្បីបានមានសេរីភាពឡើងវិញ ។ ទោះបីជាបែបណា គេរង់ចាំមើលថា តើព័ត៌មាននេះពិត ឬមិនពិត ហើយបើសិនជាមានការដោះលែងមែន គ្រួសារក្មេងស្រីនឹង មិនសុខចិត្តឡើយ ៕
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!