រំលោភបានសម្រេចខ្លាចបែកការ ក៏សម្លាប់ តែជីវិតថ្លៃនាងមិនស្លាប់
បាត់ដំបង ៖ នារីរងគ្រោះម្នាក់ អាយុថ្លៃ គឺនៅរស់រានមានជីវិតនៅឡើយ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បន្ទាប់ពីរូបនាងត្រូវបានជនមិនស្គាល់មុខចាប់រំលោភ ហើយសម្លាប់ ព្រោះខ្លាចបែកការ ខណៈដែលឪពុកម្តាយរវល់ចេញទៅក្រៅដោយទុកឲ្យកូនស្រីដេកនៅតែពីរនាក់បងប្អូន។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
លោកផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដុតដៃ ដុតជើងដើម្បីធ្វើការស្រាវជ្រាវក្នុងរឿងនេះ ព្រោះក្រោយពេលបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ រួមនឹងការសាកសួរផងនោះទើបលទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា បញ្ហានេះគឺបានកើតឡើងដោយការចាប់រំលោភរួចសម្លាប់ដើម្បីបំបាត់ដាន តែជាសំណាងល្អដែលនាងនៅមានជីវិត។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
ក្រោយពេលឃាត់ខ្លួនជនសង្ស័យមកសាកសួរ គឺនៅរសៀលថ្ងៃទី៧ ខែមេសា ជនសង្ស័យឈ្មោះម៉េត ធឿន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាពូង ឃុំតាពូង ស្រុកថ្មគោលបានសារភាពថា នៅមុនពេលកើតហេតុ គឺខ្លួនបានទាក់ទងនាងតាមរយៈទូរស័ព្ទមែនដើម្បីចង់ជួបនាង ដោយឱកាសល្អផងទើបខ្លួនបានបង្ខំរំលោភនារីរងគ្រោះរហូតបានសម្រេច ប៉ុន្តែក្រោយពេលសម្រេចហើយរូបគេមានការខឹងសម្បា ដោយសារតែនារីរងគ្រោះដែលជាសង្សាររបស់ខ្លួនបានស្ដីបន្ទោសឲ្យខ្លួនថា ធ្វើអញ្ចឹងបើគេដឹងគឺពុក ម៉ែខ្ញុំគាត់ខ្មាសគេស្លាប់ហើយ។ សម្ដីប៉ុណ្ណឹងធ្វើឲ្យយុវជនដែលជាជនសង្ស័យ បានទាញយកចបកាប់ និងដំបងមកកាប់ នឹងវាយទៅលើនារីរងគ្រោះបំណងសម្លាប់ តែជាសំណាងល្អនាងមិនបានស្លាប់ឡើយ ដោយគ្រាន់តែរងរបួសធ្ងន់រហូតដល់សន្លប់បាត់ស្មារតី។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងត្រៀមបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕