មុន Confirm Friends នៅ​លើ Facebook គួរ​ធ្វើ​អី​មុន?

Hous70Press | 1:29:00 AM |

Facebook ដែល​កំពុង​ល្បីល្បាញ​នា​ពេល​បច្ចុប្បន្ន បាន​​​​​​​​​​​បង្ក​លក្ខណះ​ងាយ​ស្រួល ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​ប្រិយមិត្ត​បាន​ពិនិត្យ​លើ​អ្វី​​ខ្លះ មុន​ហ្នឹង​ទទួល​យក​អ្នក​ដទៃ​ធ្វើ​ជា​មិត្ត (Confirm Friend) ក្នុង​បណ្តាញ​សង្គម​យក្ស​មួយ​នេះ។ តោះ! ទៅ​ស្ដាប់​ទស្សនៈ​របស់​យុវវ័យ ថា​តើ​​ពួកគេ​ធ្វើ​យ៉ាង​ណា​ខ្លះ​មុន Confirm Friend? “ឃើញ​ភ្លាម​ទទួល​ភ្លែត” ព្រោះ​គណនី​មាន​ដាក់​រូប​ស្រី​ស្អាត។ Confirm រួចហើយ​បាន​ចូល​មើល Profile តាម​ក្រោយ។ នេះ​ជា​ការ​លើក​ឡើង​របស់​យុវជន កក្កដា ​និស្សិត​ឆ្នាំ​ទី​ពីរ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

លោក​បន្ត​ទៀត​ថា ​មិន​មែន​ដាក់​រូប​ស្រី​ស្អាត សុទ្ធ​តែ​ទទួល​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​ធម្មតា​​បើ​មាន​គេ Add Friend មក​ទោះ​ជា​ស្រី​ឬ​ប្រុស​ក៏​ដោយ មាន​ន័យ​ថា គេ​ចាប់​អារម្មណ៍​ចូល​ចិត្ត​ចង់​ធ្វើ​មិត្ត​ជាមួយ។ ម៉្យាង​ទៀត​គេ​អាច​រាប់អាន​យើង ឬ​ចង់​បាន​មិត្តភក្តិ​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ជា​ដើម។

ដោយ​ឡែក​យុវតី ធារត្ន័ និស្សិត​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​លើក​ជា​ទស្សនៈ​ផ្ទុយ​ពី​យុវជន​ខាង​លើ​ថា បើ​មាន​គេ Add Friend មក អ្វី​ដែល​កញ្ញា​ចង់​ដឹង​ពី​មិត្តភក្តិ​ថ្មី​នោះ​គឺ ចូល​មើល Profile ​ដើម្បី​ដឹង​ពី “Mutual Friend ” គេ។ ព្រោះ​ថា​បើ​មាន​ម្នាក់​ណា​ក្នុង​ចំណោម​នោះ​ដែលកញ្ញា​ធ្លាប់​ស្គាល់ ​​នោះ​នឹង Confirm តែ​បើ​គ្មាន​ទេ​អាច​ទុក​ចោល​សិន ខ្លាច​គេ Fake account មក Add ហើយ​ធ្វើ​បាប​យើង។ ម៉្យាង​ទៀត បើ​គេ​ជា​មនុស្ស​ងប់​ងល់​នឹង​អ្វី​មួយ​ខ្លាំង​ពេក ដូច​ជា តារា​បរទេស តារា​ស្រី​ស៊ីចស៊ី ​ជា​ដើម​ក៏​ពិបាក​ទទួល​យក​ដែរ។

ងាក​មក​លោក ជំនិត វិញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដំបូង​លោក​មើល​លើ​ប្រភេទ Profile សិន ថា​តើ​គេ​ដាក់​រូប​ពិត ឬ​ក្លែង​ក្លាយ (រូប​សត្វ ឬ​អ្វី​ផ្សេង) ម៉្យាង​ទៀត មើល​លើ​រូបថត​និង​អ្វី​ផ្សេង​ទៀត ដែល​អាច​សន្និដ្ឋាន​ថា​គេ​ជា​មនុស្ស​យ៉ាង​ម៉េច គួរ​រាប់​អាន​ឬ​អត់? ជា​ពិសេស​ព័ត៌មាន​សង្ខេប​ក្នុង About ដើម្បី​ឱ្យ​បាន​ដឹង​ច្បាស់មុន​ហ្នឹ​ងទទួល​គេ​ជាមិត្ត​៕

ខាង​លើ​នេះ គ្រាន់តែ​ជា​ទស្សនៈ​យុវវ័យ​មួយ​ចំនួន​ប៉ុណ្ណោះ ចុះ​យុវវ័យ​ផ្សេង​ទៀត​ មាន​យោបល់​យ៉ាង​ម៉េច​ដែរ?
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

Category: , ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!