បុរស​ដុះពោះ​កំប៉ោង​ប៉ះពាល់​ដល់​សមត្ថភាព​មេជី​វិត

Hous70Press | 9:39:00 PM |

អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា កាត់​បន្ថយការ​ទទួលទាន​សាច់​ក្រហម កាហ្វេ និង​គ្រឿង​ស្រវឹង​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្តល់​កំណើត​របស់​បុរស ។

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា របប​អាហារ​មិនល្អ និង​ភាពធាត់​ដុះពោះ​លើស​ទម្ងន់​អាច​ធ្វើ​ឱ្យ​ថយ​ចុះ​ភាព​ខាប់​របស់​ទឹកកាម ហើយ​ប៉ះពាល់​ដល់​សមត្ថភាព​របស់​វា​ក្នុង​ការ​ហែល​ទៅ​រក​ពង​។ ពី​អតីតកាល បញ្ហា​អសមត្ថភាព​ក្នុង​ការ​ផ្តល់​កំណើត​របស់​ស្ត្រី​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ធាត់​លើស​ទម្ងន់ ក៏​ដូច​ជា​ការ​ជក់បារី ឬ​ក៏​ផឹកស្រា ប៉ុន្តែ​កាលពី​ពេល​នោះ​គេ​មិន​ទាន់​ច្បាស់​ថា​បុរស​ដូច​គ្នា​នឹង​ស្ត្រី​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ តាម​លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​បំផុត​លើ​បុរស​ប្រេ​ស៊ី​ល​ចំនួន​២៥០​នាក់​បាន​បង្ហាញ​ថា អ្នក​ដែល​ផឹកស្រា​ជា​ប្រចាំ និង​ទទួលទាន​របប​អាហារ​មិន​ត្រឹមត្រូវ សមត្ថភាព​ផ្តល់​កំណើត​របស់​គេ​ថយ​ចុះ ។ អ្នកដឹកនាំ​ការ​ស្រាវជ្រាវ Edson Borges​មក​ពី​មជ្ឈមណ្ឌល Fertility-Assisted Fertilization Center នៅ​ទីក្រុង Sao Paolo ប្រទេស​ប្រេ​ស៊ី​ល​បាន​និយាយ​ថា ភាព​ខាប់​របស់​ទឹកកាម​រង​ឥទ្ធិពល​អវិជ្ជមាន​ដោយ​ទំហំ​រាង​កាយ និង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ប៉ុន្តែ​រង​ឥទ្ធិពល​វិជ្ជមាន​ដោយ​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយ​គ្រាប់​ធញ្ញជាតិ​និង​ផ្លែ​ឈើ ។

លោកស្រី Lynn Westphal ជំនាញការ​ខាង​សុខភាព​និង​សមត្ថភាព​ផ្តល់​កំណើត​របស់​ស្ត្រី​នៅ​សាកលវិទ្យាល័យ Stanford University សង្ឃឹមថា លទ្ធផល​ដែល​បាន​រក​ឃើញ​និង​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​លើ​ព្រឹត្តិបត្រ Fertility and Sterility លើក​នេះ នឹង​ជួយ​លើកទឹកចិត្ត​ឱ្យ​បុរស​ទាំងឡាយ​ចាប់​យក​ជម្រើស​បែបបទ​នៃ​ការ​រស់នៅ​មួយ​ដែល​ផ្តល់​នូវ​សុខភាព​ដល់​ខ្លួន​គេ​ផ្ទាល់ ៕'
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!