ស្គាល់​ថ្មោងថ្មី!ខាង​ស្រី​បបួល​ប្រុស​ដេកស្អែក​ឡើង​ប៉ូលិស​ចាប់​វ៉ៃខ្នោះ ចោទថាដាក់ថ្នាំរំលោភ​៣​ដង​យ៉ាង​ឃោឃៅ​

Hous70Press | 11:53:00 PM |

ខេត្តកណ្តាល : យុវជន​ម្នា​ក់បាន​ជួប​នារី​វ័យក្មេង​ម្នា​ក់នៅ​កោះ​ពេជ្រ​បាន​៣​ថ្ងៃ ក៏​សុំ​ធ្វើជា​សង្សារ​ហើយ​បាន​ឈានទៅ​រួមរ័ក​គ្នា​នៅផ្ទះ​សំណាក់​បានសម្រេច​៣​ដង​កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ចំណុច​ផ្ទះសំណាក់​បាយ័ន ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

​ប្រភពពី​របាយការណ៍​សមត្ថកិច្ច​បានបញ្ជាក់​ថា នារី​រងគ្រោះ អាយុ ១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ សន្សំ​កុសល​៤ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជនជាប់ចោទ​មានឈ្មោះ គីម ឋានៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ គឺ​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦​ជនរងគ្រោះ​បាន​ស្គាល់​ជនល្មើស​នៅ​កោះ​ពេជ្រ ហើយ​បាន​និយាយ​សាសង​គ្នា​សុំ​ធ្វើជា​សង្សារ​ក្រោយមក​ធ្លាប់​ជួបគ្នា​នៅ​កោះ​ពេជ្រ​៣​ដង​។ លុះដល់​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ត្រូវ​ម្តាយ​ស្តីបន្ទោស​ហើយ​នារី​រងគ្រោះ​បាន​ចេញពីផ្ទះ​មករក​ជួប​ជនល្មើស ដើម្បី​សុំ​នៅ​ជាមួយ តែ​ជនល្មើស​ឆ្លើយថា នៅផ្ទះ​ខ្លួន​មិនកើត​ទេ បងប្អូន​ដឹង​រករឿង បន្ទាប់មក​បាន​ទៅរក​ជួល​ផ្ទះ​ស្នាក់នៅ​នៅក្នុង​ក្រុមហ៊ុន 7NG តែ​ជួល​ផ្ទះ​មិនបាន ក៏​នាំគ្នា​ទៅ​ដេក​ផ្ទះសំណាក់​បាយ័ន ពេលដេក​ផ្ទះសំណាក់​នោះ ជន​ល្មើ​ល​បាន​រួមភេទ​ជាមួយ​នារី​រងគ្រោះ​បាន​៣​ដង​។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
លុះ​ព្រឹក​ឡើង​ម៉ោង​៦​ថ្ងៃទី​៧ មិថុនា​២០១៦ នារី​រងគ្រោះ​បាន​បើក​ទូរស័ព្ទ ឪពុក​ក៏​តេ​ចូល ហើយ​បាន​ហៅ​នារី​រងគ្រោះ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ពេលទៅដល់​ផ្ទះ​វិញ​នារី​រងគ្រោះ​បាន​ប្រាប់​ឪពុកម្តាយ​ពី​ដំណើ​រឿង​ទាំងអស់នេះ​។ លុះ​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក ចុះ​ស្រាវជ្រាវ បាន​ហៅ​នាំខ្លួន​ជនល្មើស មក​សាកសួរ​នៅ អធិការដ្ឋាន ក្រោយពី​សាកសួរ​ជនល្មើស​បាន​សារភាពថា ខ្លួន​ពិតជា​បានរួម​ភេទ​លើ​ជន រងគ្រោះ​ប្រាកដ​មែន​។​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​។ ជុំ​ករណីនេះ​តើ​ជា​កំហុស​អ្នកណា​៕

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!