សាហាវទៀតហើយ!សម្លាប់​និស្សិត​ស្រី​យក​សព​ទៅ​បោះចោល

Hous70Press | 9:24:00 PM |

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​សវនាការ​លើ​សំណុំរឿង​ឃាតកម្ម​សម្លាប់​និស្សិត​ស្រី​ហើយ​យក​សាកសព​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកទន្លេ​ក្បែរ​សាលា​បឋម​សិក្សា​ជ្រោយចង្វា​ត្រើយ​ខាងកើត ។ សវនាការ​នេះ​បន្ត​ក្រោយ​ពេល​តុលាការ​បាន​ចាត់​របៀប​ឲ្យ​មានការ​ស៊ើបអង្កេត​បន្ថែម​អស់​រយៈពេល​៦​ខែ​មក​ហើយ​ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៥ ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖ សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៥ ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​សវនាការ​រឿង​ក្ដី​មន្ត្រី​ប៉ូ​លី​ស​ស្រវឹង​គ្រឿងញៀន​សម្លាប់​សង្សារ​ជា​និ​សិ​ត្ស​សាលា​គណនេយ្យ រួច​យក​សព​ទៅ​បោះចោល​ក្នុង​ទន្លេ​មុខ​វាំង​ត្រើយ​ខាងកើត ។ ក្នុង​ការ​បន្ត​សវនាការ​ថ្ងៃនេះ តុលាការ​ផ្ដោត​សំខាន់​តែ​ទៅ​លើ​ការ​សាកសួរ​លើ​សាក្សី និង​ជនជាប់ចោទ​ផ្ទាល់​តែ​ម្ដង ។ សាក្សី​សំខាន់​ក្នុង​ការ​ដោះ​បន្ទុក​ឲ្យ​ជនជាប់ចោទ​ក្នុង​សវនាការ​នេះ​គឺ ឪពុក ម្ដាយ បងប្អូន​បង្កើត​របស់​ជនជាប់ចោទ ដែល​ពួក​គេ​បាន​ឆ្លើយ​បំភ្លឺ​បដិសេធ​មិន​ដែល​ស្គាល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយ​ទារុណកម្ម​យ៉ាង​ឃោរឃៅ ។ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​ទាមទារ​សំណង​ចំនួន​១០​ម៉ឺន​ដុល្លារ​ពី​ជនជាប់ចោទ ។ ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យ​មានការ​ចាត់​របៀប​ស៊ើបអង្កេត​បន្ថែម​លើ​ការ​ឆ្លើយឆ្លង​គ្នា​ក្នុង​ទូរស័ព្ទ​រវាង​ជនជាប់ចោទ និង សាក្សី​មួយ​ចំនួន ។ ការ​ធ្វើ​កោសល្យវិច័យ​លើ​ទឹកកាម​ដែល​ដកហូត​ពី​សាកសព​ជន​រង​គ្រោះ និង ចម្លើយ​សាក្សី​មួយ​ចំនួន​ទៀត​ជាដើម ។ នៅ​វេលា​ម៉ោង​១៦ និង​១៩​នាទី តុលាការ​បាន​ប្រកាស​ចាត់​របៀប​ដើម្បី​ស៊ើបអង្កេត​បន្ថែម​ដូច​ជា ៖

១-​ឲ្យ​សាកសួរ​បន្ថែម​លើ​សាក្សី
២-​ឲ្យ​ធ្វើ​កោសល្យវិច័យ​លើ​ទឹករំអិល
៣-​ឲ្យ​ស្រង់​យក​របាយការណ៍​ការ​សន្ទនា​តាម​ទូរស័ព្ទ
៤-​សាកសួរ​បន្ថែម​លើ​គ្រូពេទ្យ​ដែល​មក​ចាក់​ថ្នាំ​ឲ្យ​ជន​រង​គ្រោះ
៥-​ឲ្យ​ថត​យក​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ ។

សូម​បញ្ជាក់​ថា ក្នុង​សវនាការ​នា​ពេល​កន្លង​មក ជន​ដៃដល់​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​អំពី​ការ​សម្លាប់​សង្សារ​របស់​ខ្លួ​ខ​ឈ្មោះ សុង ដា​វី​ន ។ ក្នុង​សវនាការ​ឈ្មោះ ហុង កាលី​ឌី​ន ដែល​ជា​ជនជាប់ចោទ​បាន​ឆ្លើយ​ថា នៅ​យប់​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៥ ខ្លួន​និង​សង្សារ សុង ដា​វី​ន បាន​ដេក​នៅ​ក្នុងផ្ទះ​របស់​គេ​ជាមួយ​គ្នា រហូត​ដល់​ថ្ងៃ​ទី​០៥ ខែតុលា ទើប​ខ្លួន​គេ​ដឹក​សង្សារ​ទៅ​ផ្សារ​ផែន​សល ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ពួក​គេ​មិន​បាន​ជួប​គ្នា​ទេ ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

ចំណែក​សាក្សី​ម្នាក់​ជា​បងស្រី​ជីដូនមួយ​របស់​សព សុង ដា​វី​ន បាន​បញ្ជាក់​ថា ក្រោយ​ពេល​ប្អូន​ខ្លួន​ចេញ​ទៅ​ជាមួយ ហុង កាលី​ឌី​ន នៅ​ថ្ងៃ​ទី​៤ ទី​៥ ខែតុលា សុង ដា​វី​ន បាន​យក​ទូរស័ព្ទ​របស់ កាលី​ឌី​ន ទាក់ទង​មក​ខ្លួន ។ លុះដល់​ថ្ងៃ​ទី​០៦ ខែតុលា ស្រាប់តែ​ទាក់ទង​លែង​បាន រហូត​ដល់​យប់​ថ្ងៃ​ទី​០៧ ខែតុលា ទើប​ដឹង​ថា ប្អូនស្រី​ស្លាប់​បាត់​ទៅ​ហើយ ។ ចំណែក​ឈ្មោះ ហុង កាលី​ឌី​ន បាន​ទូរស័ព្ទ​មក​សួរ​ពី​សាកសព​ថែម​ទៀត ។ ដោយសារ​តែ​អស់ម៉ោង​រដ្ឋបាល នៅ​វេលា​ម៉ោង​១៧​ល្ងាច ថ្ងៃ​ទី​៣០ ខែតុលា ចៅក្រម​បាន​សម្រេច​ផ្អាក​សវនាការ ហើយនឹង​បន្ត​នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៥ ។

គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៤ នៅ​ហាង​កាហ្វេ ដា​លី​ន ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា សមត្ថកិច្ច​បាន​ឆែកឆេរ​ចាប់ខ្លួន​បុរស​ម្នាក់​ពាក់​ព័​ន្ឋ​នឹង​ការ​សម្លាប់​នារី​ម្នាក់​ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ ហើយ​យក​សព​ទៅ​បោះចោល​ក្នុង​ទឹកទន្លេ ។ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ជនសង្ស័យ​ឈ្មោះ ហុង កាលី​ឌី​ន អាយុ​២៧​ឆ្នាំ បាន​ត្រូវ​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​ជនសង្ស័យ​មក​ឆែកឆេរ​នៅផ្ទះ​របស់​ខ្លួន​លេខ​១០៤ ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ដើម្បី​រក​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន និង ករណី​រំលោភ​ធ្វើ​ទារុណកម្ម​សម្លាប់​ស្ត្រី​ជា​និស្សិត​ខាងលើ ។ ស្ត្រី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​រំលោភ​រួច​ធ្វើ​ទារុណកម្ម​ជាំ​ពេញ​ខ្លួនប្រាណ​រហូត​ដល់​ស្លាប់ ហើយ​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ទឹកទន្លេ មុខ​សាលា​បឋម​សិក្សា​ជ្រោយចង្វា ខាងត្បូង​ស្ពាន​ជ្រោយចង្វា ប្រហែល​កន្លះ​គី​ទ្បូ​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទ្បើ​ង​កាលពី​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ហាត់ប្រាណ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក ។ ដំបូង​ឡើយ​សព​ស្ត្រី​រូប​នេះ ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ទ្បើ​យ​ទេ មាន​អាយុ​ប្រហែល​ជិត​២០​ឆ្នាំ ស្លៀក​រ៉ូ​បរា​ត្រី​ពណ៌​ទឹកប៊ិច អណ្តែត​ផ្កាប់មុខ​ចម្ងាយ​ប្រមាណ​៣​ម៉ែត្រ​ពី​ច្រាំង​ទន្លេ ៕
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

Category: , ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!