ពាកគួរអោយអាណិតរបស់ កញ្ញា វ៉ាន់ នីឡា ទាល់តែ​រលាយ​បាត់​ខ្ញុំ​ពី​លោក​នេះ​ទៅ​...

Hous70Press | 5:08:00 PM |

រាជធានី​ភ្នំពេញ ៖ កញ្ញា វ៉ា​ន់ នី​ឡា តារាចម្រៀង​របស់​ផលិតកម្ម​ភ្លេង​រី​ខ​ត ដែល​ថ្មី​ៗ​នេះ​ជួប​ប្រទះ​រឿងអាស្រូវ​គួរ​ឲ្យ​អាម៉ាស់ ដោយ​ត្រូវ​ជនអនាមិក​ទម្លាយ​រូប​អាក្រាត​នៅ​លើ​បណ្ដា​ញទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​ចេញ​នូវ​ការ​ឈឺចាប់​គ្មាន​ព្រំដែន​របស់​នាង​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ដោយសារ​តែ​បុរស​ម្នាក់​បាន​ទម្លាយ​រូប​អាក្រាត​របស់​នាង ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

កញ្ញា វ៉ា​ន់ នី​ឡា បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ដែល​មានឈ្មោះ​ «Chenda Sok» ថា «​ហេតុ​អ្វី​ក៏​ជីវិត​របស់ខ្ញុំ​ត្រូវ​ជួប​រឿង​ដ៏​អាក្រក់ និង​គួរ​ឲ្យ​អាម៉ាស់​បែប​នេះ​... ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ទទួលយក​រឿង​នេះ​លែង​បាន​ទៀត​ហើយ​... ខ្ញុំ​បានឃើញ​រាល់​ខម​មេន​នៅ​បណ្ដា​ផេ​ក​ផ្សេង​ៗ​ខ្ញុំ​មាន​ទឹកចិត្ត​តស៊ូ​នៅ​ពេល​ដែល​បងប្អូន​លើក​ចិត្ត ខ្ញុំ​សប្បាយចិត្ត​ពេល​ដែល​បងប្អូន​ឃើញ​ខ្ញុំ​ដួល​ហើយ​នៅ​តែ​ហុចដៃ​ឲ្យ​នាង​ខ្ញុំ​ក្រោយ​ឈរ​សារ​ឡើង​វិញ​...» ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

នៅ​ក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​របស់​ដដែល​បាន​សរសេរ​បន្ថែម​ទៀត​ថា «​ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​អាន​ខម​មេន​មាក់ងាយ​ម្តង​ៗ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​លែង​ចង់​រស់ … ឬ​ទាល់តែ​រលាយ​បាត់​ខ្ញុំ​ពី​លោក​នេះ​ទៅ​ទើប​រឿង​ដ៏​កខ្វក់​មួយ​នេះ​រលាយ​បាត់​ដែរ?​?​? ការ​ឈឺចាប់​ដ៏​ធំធេង​មួយ​នេះ​ផ្ញើ​ជូន​ទៅ​បុរស​ម្នាក់​នោះ​ជា​ពិសេស​…» ។

យើង​មិនដឹង​ថា កញ្ញា វ៉ា​ន់ នី​ឡា សរសេរ​បង្ហោះ​បែប​នេះ​មាន​ន័យ​បែប​ណា​ឡើយ ព្រោះ​«​កោះសន្តិភាព​»​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​កញ្ញា វ៉ា​ន់ នី​ឡា បាន​ទេរ​ហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នេះ ៕
វ៉ា​ន់ នី​ឡា ៖ «​ទាល់តែ​រលាយ​បាត់​ខ្ញុំ​ពី​លោក​នេះ​ទៅ​ទើប​រឿង​ដ៏​កខ្វក់​មួយ​នេះ​រលាយ​បាត់​ដែរ?​»
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

Category: , ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!