Ronaldo ​នឹង​លេង​ទាំង​ឈឺ​របួស​តិច​ៗ ដើម្បី​ជួយ Real Madrid

Hous70Press | 3:24:00 PM |

Zinedine Zidane ​គ្រូ​បង្វឹក Real Madrid ​បាន​បញ្ជាក់​ថា Ronaldo ​អាច​មាន​ឈ្មោះ​លេង​ ១០០% ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​បើ​ទោះ​បី​ជា​រូបគេ​នៅ​មាន​ការ​ឈឺ​ចាប់​ត្រង់​របួស​សាច់ដុំ​ភ្លៅ​តិច​ៗ​ក៏​ដោយ។

ការ​ប្រកួត​ធំ​បំផុត​នៅ​អឺរ៉ុប UEFA Champions League ​រវាង​ក្រុម Real Madrid ​និង Atletico Madrid ​នឹង​ឈាន​ចូល​មក​ដល់​នៅ​វេលា​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ​ហើយ។ ​ក្រុម​​មក​ពី​ទីក្រុង Madrid របស់​​ប្រទេស​អេស្ប៉ាញ​ទាំង​ពីរ ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ សម្រាប់​សង្គ្រាម​លើ​វាល​ស្មៅ​ដ៏​តានតឹង​មួយ​នេះ។


ក្រុម AT Madrid ​ហាក់​ដូចជា​មិន​មាន​បញ្ហា​ត្រង់​កីឡាករ​ណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​បើ​ងាក​ទៅ​មើល Real Madrid ​វិញ ​កីឡាករ​សំខាន់​ម្នាក់​កំពុង​តែ​មិន​ច្បាស់​ចំពោះ​ការ​បង្ហាញ​ខ្លួន​នោះ​ទេ។ Cristiano Ronaldo ​ដែល​មាន​បញ្ហា​ភ្លៅ​អំឡុង​ពេល​ហ្វឹកហាត់ ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​នោះ​ គឺ​នៅ​តែ​មាន​ការ​ឈឺ​ចាប់​តិច​ៗ​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​រូបគេ​អាច​ចូល​ហ្វឹកហាត់​ជាមួយ​សមាជិក​ដទៃ​បាន​ធម្មតា។
Zidane ​គ្រូ​បង្វឹក Real Madrid ​បាន​និយាយ​ថា Ronaldo ​ពិត​ជា​មាន​ការ​ឈឺ​ចាប់​នៅ​ត្រង់​ភ្លៅ​របស់​គេ​មែន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​រូបគេ​អាច​លេង​បាន ១០០% ហើយ។ ​នេះ​ជា​ប្រកួត​សំខាន់​បំផុត ដូច្នេះ​កីឡាករ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ហើយ​បញ្ហា​របួស​បន្តិចបន្តួច​គួរ​តែ​បំភ្លេច​ចោល​ទៅ៕

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!