Facebook និង Microsoft អូសខ្សែកាបក្រោមសមុទ្រ ផ្តល់ល្បឿនអ៊ីនធឺណិត 160Tb មួយវិនាទី
Facebook និង Microsoft បានរួមសហការគ្នា អូសខ្សែកាបអុបទិកអ៊ីនធឺណិតល្បឿនលឿន ក្រោមបាតមហាសមុទ្រអាត្លង់ទិក ដើម្បីសម្រួលដល់តម្រូវការ អ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់។
គម្រោងនេះ នឹងផ្ដល់នូវអ៊ីនធឺណិតល្បឿន ១៦០ Terabits ក្នុងមួយវិនាទី ហើយវាគឺជាល្បឿនលឿនជាងគេបំផុត។ ការអូសខ្សែកាបអុបទិកនេះត្រូវចាប់ផ្ដើមពី ឆ្នេរ Virginia ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក ទៅដល់ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ ដែលមានចម្ងាយប្រមាណ ៦៦០០ គីឡូម៉ែត្រ។
ពួកគេ នឹងចាប់ផ្ដើមគម្រោងនេះ នាខែ សីហា ២០១៦ និងបញ្ចប់នា ខែ តុលា ២០១៧ ។ ចំពោះទំហំទឹកប្រាក់សម្រាប់គម្រោងនេះ មិនត្រូវបានខាងក្រុមហ៊ុនទាំងពីរ បង្ហាញឲ្យដឹងឡើយ ៕
Category: Technology

