ក្រុមហ៊ុន ខូហ្វី រៀបចំ​ការ​ប្រកួត​ស្រា​ក្រឡុក​លំដាប់​ថ្នាក់​អន្តរជាតិ​នៅ​កម្ពុជា​នៅ​ខែ​សីហា​នេះ

Hous70Press | 1:42:00 AM |

ក្រុមហ៊ុន ខូហ្វី (Kofi Co., Ltd) គឺ​ជា​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩ ទទួល​សិទ្ធិ​ចែក​ចាយ​ផ្ដាច់​មុខ​នូវ​ផលិត​ផល​កាហ្វេ និង​ម៉ាស៊ីន​កាហ្វេ អេសប្រេស្សូ ធំ​ជាង​គេ​នៅ​កម្ពុជា។ ក្រៅ​ពី​ផលិតផល​កាហ្វេ​ ក្រុម​ហ៊ុន ខូហ្វី ក៏​បាន​នាំ​ចូល​ផលិតផល​ Monin ដែល​ជា​ផលិត​ផល​មាន​ឈ្មោះ​ល្បី​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ ក្រុមហ៊ុន ខូហ្វី នឹង​នាំ​យក​នូវ​កម្មវិធី​ប្រកួត​ស្រា​ក្រឡុក​លំដាប់​ថ្នាក់​អន្តរជាតិ​ មក​ប្រកួត​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា “Monin Cup 2016″ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ ២០១៦។
កម្មវិធី​ប្រកួត​ប្រជែង​ស្រា​ក្រឡុក​ “Monin Cup 2016″ ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់ ២​ ឆ្នាំ​ម្ដង​ សម្រាប់​បណ្ដា​ប្រទេស​ដែល​បាន​នាំ​ចូល​ផលិតផល​ Monin ហើយ​អ្នក​ដែល​ទទួល​បាន​ជយលាភី​ប្រចាំ​ប្រទេស​នីមួយ​ៗ​ នឹង​មាន​ឱកាស​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ នៅ​ប្រទេស​បារាំង​ ថែម​ទៀត​ផង ហើយ​នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុមហ៊ុន ខូហ្វី បាន​រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង​នេះ​ឡើង។

បេក្ខជន-​បេក្ខនារី​ដែល​មាន​សមត្ថភាព និង​ចាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​ប្រកួត​ អាច​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​លក្ខខណ្ឌ​ផ្សេង​ៗ​នៃ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦​ វេលា​ម៉ោង ៩ ព្រឹក ឬ ២ រសៀល នៅ​ទីតាំង​លក់​ផលិត​ផល​របស់​ក្រុមហ៊ុន ខូហី្វ។

សម្រាប់​​ព័ត៌មាន​លម្អិត​ សូម​ទាក់ទង​មក​កាន់៖ Mr. Kao Vinsan (Monin Brand Supervisor) ទូរសព្ទ៖ 069 666 422 / 077 777 947 អាសយដ្ឋាន ផ្ទះលេខ ៨៦Eo មហាវិថី​ម៉ៅសេទុង​ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ៕

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!