Hous70Press |
10:47:00 AM |
រាជធានីភ្នំពេញ ៖ រូបភាពអាក្រាតកាយរបស់តារាចម្រៀងកញ្ញាវ៉ាន់ នីឡា ត្រូវគេបង្ហោះព្រោងព្រាតតាមហ្វេសប៊ុក ហើយស្របពេលនេះអតីតសង្សាររបស់នាងជាកូនមន្ត្រី ថ្នាក់ខ្ពស់មួយរូបបានបដិសេធមិនពាក់ព័ន្ធនឹងរឿងនោះទេ ។
រូបភាពអាក្រាតកាយដែលនាងវ៉ាន់ នីឡា ព្រួយបារម្ភ ហើយដាក់ពាក្យប្តឹងទៅប៉ូលិសក្រសួងមហាផ្ទៃនោះ ត្រូវអ្នកលេងហ្វេសប៊ុកមួយចំនួនចែកចាយពីមួយទៅមួយ បើទោះបីជានាងបានព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកចែកចាយរូបភាពរបស់នាងក្តី ។រូបភាពដែលនាងវ៉ាន់ នីឡា ទំនងជាថតកម្សាន្តនៅក្នុងបន្ទប់ដោយមិនមានសម្លៀកបំពាក់ ត្រូវនាងសន្និដ្ឋានថា អាចនឹងមាននៅក្នុងដៃរបស់អតីតគូស្នេហ៍របស់នាង ហើយរូបភាពទាំងនោះអាចនឹងត្រូវបញ្ចេញជាសាធារណៈនៅពេលដែលចំណងស្នេហ៍របស់នាងបែកបាក់ ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
អតីតគូស្នេហ៍ឈ្មោះសិទ្ធិ សក្តិ បានបដិសេធ និងអះអាងថា មិនជាប់ពាក់ព័ន្ធនៅក្នុងរឿងបែកធ្លាយរូបអាក្រាតកាយរបស់ វ៉ាន់ នីឡា ទេ ។នៅលើហ្វេសប៊ុកលោកសិទ្ធិ សក្តិ សរសេរថា «ព្រោះតែប្រជាប្រិយភាពអាចធ្វើឱ្យមនុស្សប្រើគ្រប់កលល្បិចនិពន្ធ ប្រឌិតរឿងដែលមិនពិតវាយប្រហារ បរិហារកេរ្តិ៍ ។ មិនមាត់មិនមែនខ្ញុំខុសនោះទេ ក៏ព្រោះវាហួសចិត្តមិនចង់មានរឿង។ រឿងមានហេតុ បំណុលមានម្ចាស់ ទះដៃម្ខាងម្តេចនឹងឮ ? ហើយកុំឆ្លៀតឱកាសយករឿងផ្សេងដែលមិនល្អមកឱ្យពាក់ព័ន្ធនឹងគេដែលមិនដឹងឱ្យសោះ ល្មមឈប់ទៅ ! ស្នាដៃនិពន្ធ និងគំនិតច្នៃប្រឌិតដ៏ល្អរបស់អ្នក គួរទុកប្រើក្នុងផ្លូវប្រសើរត្រឹមត្រូវវិញទៅ ការអត់ធ្មត់មានកំណត់!គំនំគំកួនបំផ្លាញអ្នកដទៃអាក្រក់ខ្លាំណាស់ ! សូមពិចារណា ។
ហេតុអីក៏មកត្រូវពាក់ព័ន្ធនឹងខ្ញុំ គួរសហការរកអ្នកធ្វើរឿងមិនល្អនោះឱ្យបានឆាប់ ហេតុដូចម្តេចបានជាមកឆ្លៀតឱកាសធ្វើដូចជាឱ្យរឿងនេះពាក់ព័ន្ធនឹងខ្ញុំទៅវិញ ?» ។ មុននឹងលេចធ្លាយរូបអាក្រាតកាយរបស់ វ៉ាន់ នីឡា តាមហ្វេសប៊ុក លោកសុខ ជំនោរ ជាបងប្រុសរបស់នាង បាននាំប្អូនស្រីទៅកាន់ក្រសួងមហាផ្ទៃដើម្បីសួរនាំ និងបើកការស៊ើបអង្កេតរឿងនោះ ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
បន្ទាប់ពីមានការស៊ើបសួររួចមក លោក សុខ ជំនោរ អះអាងប្រាប់សារព័ត៌មាននៅក្នុងស្រុកមួយថា «យើងកំពុងប្រមូលទិន្នន័យពីហ្វេសប៊ុក ហើយមានហ្វែន និងមហាជន ផ្ញើភស្តុតាងពីគណនី ឬ page ព័ត៌មាន ដែលផុសរូបដើម្បីរកប្រភព ។ យើងមានតម្រុយ និងភស្តុតាង ល្មមចាត់ការបានហើយ» ។ លោកសុខ ជំនោរ បញ្ជាក់ថា ក្រុមគ្រួសាររបស់លោកបានដាក់ពាក្យប្ដឹងទៅប៉ូលិសព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃរួចហើយ ដោយបច្ចុប្បន្ននេះប៉ូលិសកំពុងតែស្រាវជ្រាវ ។ «កាលណាខ្ញុំនិយាយអាចប៉ះពាល់ដល់កិច្ចការស៊ើបអង្កេត អាចនឹងមានសន្និសីទសារព័ត៌មាន តែសុំពេលទុកឱ្យដំណើរការមួយអន្លើសិន» ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
បន្ទាប់ពីរូបភាពអាក្រាតកាយរបស់វ៉ាន់ នីឡា បញ្ចេញតាមហ្វេសប៊ុករួចមក មានប្រិយមិត្តមួយចំនួនសម្តែងការអាណិតអាសូរដល់តារាចម្រៀងរូបនេះ និងស្នើកុំឲ្យមានការចែកចាយ ហើយលុបចេញវិញ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាងក្នុងនាមជាស្ត្រីម្នាក់ ៕
Category:
Hot-News,
Nation,
Star