ជនតិរិច្ឆាន!២៤ឆ្នាំរំលោភក្មេងស្រីអាយុ៤ឆ្នាំម្នាក់បានស្រែកទ្រហោយំជិតដាច់ខ្យល់
ខេត្តស្ទឹងត្រែង ៖ ក្មេងស្រីអាយុ៤ឆ្នាំម្នាក់បានស្រែកទ្រហោយំរត់មកផ្ទះរៀបរាប់ប្រាប់ឪពុក-ម្តាយថានាងឈឺខ្លាំងណាស់ព្រោះត្រូវបានបុរសម្នាក់បៀតបៀនផ្លូវភេទ ។ ហេតុការណ៍នេះកើតឡើងកាលថ្ងៃទី៤ មិថុនា ឆ្នាំ២០១៦ នៅចំណុចក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
ប្រភពព័ត៌មានពីអាណាព្យាបាលក្មេងស្រីរងគ្រោះបានឲ្យថា បន្ទាប់ពីកូនស្រីរបស់គាត់បានស្រែកទ្រហោយំរត់មកផ្ទះថាឈឺខ្លាំងណាស់ ដោយស្មានថាកូនខ្លាចសត្វល្អិតខាំ ឬមុតអ្វីមួយនោះ ទើបសួរនាំទើបដឹងថា ជនសង្ស័យបានចាប់សម្រាតខោទើបពិនិត្យទៅឃើញស្នាមដាច់រលាត់ ពួកគាត់ដាក់ពាក្យប្តឹងទៅកម្លាំងកងរាជអាវុធហត្ថតែម្តង ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
ក្រោយទទួលបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យមកសាកសួរស្វែងរកការពិតកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ទើបដឹងថា ជនសង្ស័យពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។
បន្ទាប់ពីការសាកសួរ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ ជំនាញការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីបន្តនីតិវិធីច្បាប់ ៕