ការប្រកួតបាល់ទាត់ល្ងាចនេះ កម្ពុជាយកឈ្នះតៃប៉ិ ២-០
រាជធានីភ្នំពេញ ៖ នៅក្នុងព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់ល្ងាចនេះ ក្នុងបរិវេណពហុកីឡាដ្ឋានជាតិ អូឡាំពិក ពោរពេញទៅដោយក្រុមមនុស្សយ៉ាងច្រើនកុះករ ណែន ណាន់តាន់តាប់ ដើម្បីរង់ចាំទស្សនាការប្រកួតបាល់ទាត់រវាងក្រុម ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ ឆាយនីយ តៃប៉ិ ។ ក្នុងសំឡេងហ៊ោកញ្ជៀវយ៉ាងទ្រហឹងអឺងកង ទីបំផុតលទ្ធផលនៃការប្រកួតបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមជម្រើសជាតិ ឆាយនីយ តៃប៉ិ លទ្ធផល២-០ ក្នុងការប្រកួតជើងទី២ នៃវគ្គ Play off សម្រាប់ AFC ឆ្នាំ២០១៩ ។ ជ័យជំនះនេះហើយ ដែលជម្រុញ និងលើកទឹកចិត្តដល់កីឡាករកម្ពុជា ឲ្យមានភាពសប្បាយរីករាយ និងក្តីសង្ឃឹមក្នុងការប្រកួតលើកក្រោយទៀត ហើយក៏ជាមោទនភាពនៃវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ៕
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
Category: Sport

