​វៀតណាម​​ប្លុក​ ​Facebook​ ​ពេល​ ​អូបាម៉ា​ ​ធ្វើ​ទស្សនកិច្ច​​

Hous70Press | 1:36:00 AM |

​រដ្ឋាភិបាល​វៀតណាម​ បាន​ ​Block​ ​បណ្ដាញ​សង្គម​ ​Facebook​ ​ពេល​លោក​ ​អូបាម៉ា​ ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ ​៣​ ​ថ្ងៃ​ក្នុង​ប្រទេស​នេះ​។​ ​ការ​ធ្វើ​បែប​នេះ​ ​គឺ​ដើម្បី​រារាំង​ការ​ប្រើ​បណ្ដាញ​សង្គម​មក​រិះគន់​រដ្ឋាភិបាល​កុម្មុយនិស្ត​ ​និង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការរៀបចំ​បាតុកម្ម​នានាក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោក អូបាម៉ា ។​ ​​ប៉ុន្តែ​រដ្ឋាភិបាល​ ​វៀតណាម​មិន​បាន​ ​BlocK​ ​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំង​ស្រុង​នោះ​ទេ​ ​ដែល​នេះ​ជា​ផ្លូវ​ដែល​អាច​ឲ្យ​សកម្មជន​ជា​ច្រើន​នៅ​អាច​បញ្ចេញ​មតិ​ប្រឆាំង​រដ្ឋាភិបាល​កុម្មុយនិស្ត​នេះ​បាន​ ​តាម​រយៈ​ ​Twitter​ ​Access​ ​Now​ ​និង​ ​Viet Tan ​។​ ជា​ទូទៅ​សម្រាប់​ទី​ក្រុង​ហូជីមិញ​ ​គឺ​ប្រជាជន​អាច​មាន​សេរីភាព​ច្រើន​ខាង​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​ហើយ​យុវជន​ ​ដែល​មាន​គំនិត​ប្រឆាំង​រដ្ឋាភិបាល​តែង​​ប្រើ​បណ្ដាញ​សង្គម​ ​Facebook​ ​មក​ធ្វើ​ការ​ណាត់​ជួប​គ្នា​ ​ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វិធានការ​នានា​​របស់​រដ្ឋាភិបាល​៕​

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!